ព័ត៌មានជាតិ

ក្មេងប្រុសបងប្អូនបង្កើត ២នាក់ លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំៈ កាលពីវេលាម៉ោង០៤ និង៣០នាទីរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០២នាក់ ស្ថិតនៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន។

ជនរងគ្រោះទី១.ឈ្មោះ ព្រីង ចិត្រា ភេទប្រុស អាយុ១២ឆ្នាំ និងទី២ជនរងគ្រោះឈ្មោះ ព្រីង បូណា ភេទប្រុស អាយុ០៨ឆ្នាំ។

មូលហេតុ៖ ចុះលេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីត្រួតពិនិត្យ និងធ្វើកោសល់វិច័យ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់