ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យអ្នកបើករ៉ឺម៉កម្នាក់រងរបួសធ្ងន់ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៣និង១៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូរ៉ឺម៉ក លើដងផ្លូវជាតិលេខ៥ ចំណុចស្ពានថ្ម សង្កាត់លេខ២ចាស់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៦-៨៧ ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់/ក្រុង/ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់៖ ករណីនេះបណ្ដាលឲ្យអ្នកបើកម៉ូតូរ៉ឺម៉ករងរបួសធ្ងន់ ក្រោយកើតហេតុអ្នកបើករថយន្តព្យាយាមបើករត់គេច បន្ទាប់មកក៏ទុករថយន្តចោលរត់គេចខ្លួនបាត់ ចំណែកវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ដើម្បីដោះស្រាយតាមនីតិវិធីពេលក្រោយ៕

មតិយោបល់