ព័ត៌មានជាតិ

ឆក់កាបូបបានហើយ តែស៊យដួលម៉ូតូដួល ស្របពេលកម្លាំងនគរបាលទៅដល់ឃាត់ជាប់២នាក់

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ ដែលធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ កំពុងជិះម៉ូតូជាមួយកូនស្រីទៅផ្សារ ហេតុការណ៍កើតឡើងនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៤និង៣០នាទី ចំណុចមុខផ្សារត្រពាំងថ្លឹង ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ស្រេង សុខលីន ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូជាមួយកូនស្រី ជាអ្នកឌុប។
ជនសង្ស័យមានចំនួន២នាក់ ៖
ទី១ឈ្មោះ សូត ផានិត ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិត ស្នាក់នៅបន្ទប់ ជួល ភូមិត្រពាំងល្វា សង្កាត់កាកាទី១ ខណ្ឌពោធិ៍សែនជ័យ
ទី២ឈ្មោះ យាន់ ឈាង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងល្វា សង្កាត់កាកាទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង២នាក់ មានសារធាតុញៀនក្នុងខ្លួន ចំណែកម៉ូតូធ្វើសកម្មភាព ម៉ាក ស៊ុយស៊ូគីនិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GX-2393។
នៅក្នុងការកាបូបដៃមានលុយ ១៤០ដុល្លារ និងទូរស័ព្ទដៃ ១គ្រឿងម៉ាក អាយហ្វូន 6Plus ជារបស់ជនរងគ្រោះ ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ចូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី៕

មតិយោបល់