ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

លី លាន​ជា ត្រូវបាន Alibaba តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ថត​ភាពយន្ត​ដ៏​ធំ​របស់​ចិន​

​កំពូល​តារា​ច​ក្បាច់គុណ​ចិន លោក លី លាន​ជា (Jet Li) ត្រូវបាន​ក្រុមហ៊ុន Alibaba Group Holding ជ្រើសតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ChinaVision Media Group ដែល​ត្រូវជា​បុត្រ​សម្ព័ន្ធ​របស់ Alibaba Group Holding ។​
ChinaVision Media Group ជា​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ត​របស់​ចិន ដែល​ត្រូវបាន​ក្រុមហ៊ុន Alibaba Group Holding ទិញ​ភាគហ៊ុន​ចំនួន ៦០​ភាគរយ កាលពី​ខែ​មីនា ឆ្នាំ ២០១៤ ក្នុងតម្លៃ ៨០៤​លាន​ដុល្លារ​អាមេរិក​។​

​នៅក្នុង​សេចក្ដីប្រកាស​របស់ ក្រុមហ៊ុន Alibaba បានឲ្យដឹងថា Alibaba ចង់​ពង្រីក​វិស័យ​ភាពយន្ត​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​មួយកម្រិត​ទៀត ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​ភាពយន្ត​បរទេស ហើយ​លោក លី លាន​ជា គឺ​ជា​តារា​សម្ដែង​ដែល​ជាប់​ចំណាត់ថ្នាក់​ល្អ​នៅ​ក្នុង​ពិភព​ហូ​លី​វ៉ូ​ដ ដូច្នេះ​សមត្ថភាព ក្នុង​ការដឹកនាំ​របស់​លោក ជឿជាក់ថា នឹង​ធ្វើឲ្យ​ភាពយន្ត​ចិន​កាន់តែ​រីកចម្រើន​ថែម​ទៀត​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា លី លាន​ជា ជា​កំពូល​តារា​ក្បាច់គុណ​ចិន ដែល​មាន​ឈ្មោះ​ល្បីល្បាញ ជាមួយនឹង​ទេព​កោសល​ក្បាច់គុណ ដែល​មាន​ប្រវត្តិ​ចេញពី​អារាម​សៅ​លិញ​៕​
dr-wai

មតិយោបល់