ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួនជនសង្ស័យម្នាក់ករណី…

ភ្នំពេញ: នគរបាលប៉ុស្តិ៍ស្រះចកស្រាវជ្រាវឈានដល់បើកកិច្ចប្រតិបត្តិការបង្រ្កាប ករណីជួញដូរគ្រឿងញៀន ១០កញ្ចប់តូចធំ និងឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ៧និង១៥នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ លី ផាន់និត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទីលំនៅមិនពិតប្រាកដ។

វត្ថុតាងដកហូតមាន៖
-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១០កញ្ចប់ ក្នុងនោះមួយកញ្ចប់ធំ និងប្រាំបួនកញ្ចប់តូច
-បំពង់ជ័រ ពណ៌លឿងមួយ សម្រាប់ចូកគ្រឿងញៀន និងកូនថង់ប្លាស្ទិចមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានកម្លាំងជំនាញខណ្ឌ និងប៉ុសិ៍្តកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់