ភ្នំពេញៈ កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ តាមផ្លូវជាតិលេខ៤ កន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ រថយន្តស្តារិចមួយគ្រឿងបើកបុកបង្គោលភ្លើងបំភ្លឺផ្លូវ របស់រដ្ឋបាក់អស់មួយដើមបង្កការភ្ញាក់ផ្អើល។
រថយន្តបង្កម៉ាក ស្តារិច ពាក់ផ្លាកលេខ ភ្នំពេញ 2AS-2621 បើកទិសដៅពីលិចទៅកើត ដល់ចំណុចខាងលើគេចពីម៉ូតូកង់បី ជ្រុលទៅបុកបង្គោលភ្លើង បាក់មួយដើម ឡានខ្ទេចមុខតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះដល់ទីតាំងកន្លែងកើតហេតុទើបប្រគល់បន្ត ទៅស្នងការក្រុងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ៕
មតិយោបល់