ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់បណ្ដាលផ្ទះប្រជាពលរដ្ឋរងការខូចខាត នៅកំពង់ឆ្នាំង

កំពង់ឆ្នាំង: កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦និង១៥នាទី ភូមិថ្នល់តាសែង ឃុំស្វាយជ្រុំ កើតមានខ្យល់កន្ត្រាក់បណ្តាលឲ្យ៖
១-របើកដំបូលក្បឿង ហ្វីប្រូស័ង្កសី ចំនួន៩ខ្នងផ្ទះ
២-បាក់ដើមត្នោត រលំសង្កត់លើផ្ទះបាយ ចំនួន១ខ្នងផ្ទះ
៣-របើកក្បឿង និងស័ង្កសី សាលារៀន ចំនួន២ខ្នង
៤-រលំខ្ទមស្លឹកប្រជាពលរដ្ឋ ចំនួន១ខ្នង។

សូមបញ្ជាក់៖ ក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សឡើយ៕

មតិយោបល់