ព័ត៌មានជាតិ

ឃាត់ខ្លួនគ្រូបង្រៀនពីបទជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន នៅខេត្តព្រៃវែង

ព្រៃវែង: ក្រោមការដឹកនាំកម្លាំងប្រតិបត្តិការ ការងារចុះបង្ក្រាបដឹកនាំដោយលោក ថោង វណ្ណឌី ស្នងការរងទទួលផែនការងារ ប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៥០នាទី កម្លាំងជំនាញ ការិល័យប្រឆាំងគ្រឿងញៀន នគរបាលខេត្ត ព្រៃវែង និងដោយមានការសម្របសម្រួលពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអបសាលាដំបូងខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យ ២រូបជាមុខសញ្ញា ជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមានឈ្មោះដូចខាងក្រោម៖

១/ឈ្មោះ សុវណ្ណ រតនា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរប កសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៌ ខេត្តព្រៃវែង។
២/ឈ្មោះ ឌុច យាប ភេទស្រី អាយុ ៤៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្រូបង្រៀន មានទីលំនៅបច្ចុប្បន្ន ភូមិកន្លោង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សំភារ:និងវត្ថុតាងចាប់យករួមមាន៖
-ថ្នាំញៀនចំនួន ៤កញ្ចប់តូច ទម្ងន់ស្មើនឹង ៣.២៧g
-ម៉ូតូចំនួន ២គ្រឿង
-ទូរសព្ទដៃចំនួន ១គ្រឿង
ជនសង្ស័យទាំងពីរ នាក់សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងទៅតាមនីតិវិធី បញ្ជូនទៅតុលាដើម្បីអនុវត្តន៍វិធីបន្ត៕

មតិយោបល់