ព័ត៌មានជាតិ

ដំរី ដែលបំរើដល់ភ្ញៀវទេសចរណ៍ នៅអង្គរវត្ត បានងាប់ ដោយអាកាសធាតុ ក្តៅពេក

សៀមរាប:ដោយសារតែអាកាសធាតុ ក្តៅខ្លាំងពេក បានធ្វើឱ្យសត្វដំរី ដ៏ធំមួយក្បាល នៅតំបន់អង្គរ ដែលតែងតែបំរើ ដល់ភ្ញៀវទេសចរណ៏នោះ ពេលនេះបានងាប់ហើយ ដោយទ្រាំនឹងកំដៅថ្ងៃ មិនបាន។

ប្រជាពលរដ្ឋនៅតំបន់អង្គរ បាននិយាយថា ដំរីនេះ វាបានដួលងាប់ នារសៀលថ្ងៃទី២២ មេសា នេះនៅតំបន់ អង្គរវត្ត ក្រុងសៀមរាប ខេត្តសៀមរាប។ ការស្លាប់របស់សត្វដំរីនេះ បានធ្វើឱ្យភ្ញៀវទេសចរណ៍ និងអ្នកភូមិ មានការអាណិតអាសូរ យ៉ាងខ្លាំង រហូតមានអ្នកខ្លះ បង្ហរទឹកភ្នែក ទៀតផង។ ចំពោះអាកាសធាតុប្រែប្រួល ឡើងកំដៅខ្លាំងនេះ វាមិនត្រឹមតែធ្វើឱ្យមនុស្សស្លាប់ ច្រើននាក់នោះទេ វាក៍បានធ្វើឱ្យសត្វដ៏ធំ កម្លាំងខ្លាំងក្លា ដូចជាសត្វដំរីនោះ ក៍ទ្រាំមិនបាន រហូតដល់ថ្នាក់ស្លាប់ដែរ៕

photo_2016-04-22_18-53-40 photo_2016-04-22_18-53-43 photo_2016-04-22_18-53-47 photo_2016-04-22_18-53-49 photo_2016-04-22_18-53-52

មតិយោបល់