ព័ត៌មានជាតិ

Update៖ ទូកទេសចរណ៍របស់ក្រុមហ៊ុនដាលីធួរ ដែលលិចនោះដោយសាររបូតឆ្នុកផ្នែកខាងក្រោយ

ព្រះសីហនុៈ នៅវេលាម៉ោង ៩និង០០នាទីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩មានករណីលិចទូកដឹកភ្ញៀវទេសចរណ៍មួយគ្រឿង ពណ៌ស ទទឹង១១ម៉ែត្រ បណ្តោយ២៣,៧០ម៉ែត្រ របស់ក្រុមហ៊ុន ដាលីធួរ នៅចំណុចមុខសណ្ឋាគា ឃ្វីន កូ ចម្ងាយពីឆ្នេរប្រហែល ៥០ម៉ែត្រ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៌មានពីលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលការងារទេសចរណ៍បានមានប្រសាសន៍ថា ករណីលិចទូកទេសចរណ៍ គឺដំបូងឡើយក្រោយពីទូកនេះដាក់ភ្ញៀវទេសចរណ៍ នៅផែកាំសាបអស់ហើយ ក៏បានចូលទៅចតនៅផែទំនប់រលកវិញ ខណៈពេលកំពុងតែធ្វើដំណើរទៅចតនោះ ដោយសារតែខុសលក្ខណៈបច្ចេកទេស ធ្វើឲ្យទឹកហូរចូលឃ្លប់ម្ខាងនៃទូក ភ្លាមៗនោះ កាពីទែន និងបុគ្គលិកលើទូកក៏បានដឹងហេតុការណ៍ តែដោយសារមិនអាចស្តារទឹកចេញពីទូកមិនទាន់ កាពីទែនក៏សម្រេចចិត្តអែបទូកទៅខាងឆ្នេរក្បែច្រាំងទៅ បច្ចុប្បន្ន ម្ចាស់ទូកកំពុងនាំគ្នាស្តាទឹកចេញ ដេម្បីលើកទូកយកទៅជួសជុល។

មូលហេតុ៖ នៃកាលិចទូកបណ្តាលមកពីទឹករលកបោកខ្លាំង ធ្វើឲ្យរបូតឆ្នុកផ្នែកខាងក្រោយទឹកហូរចូលរហូតលិចទូក
ពេលនោះ អ្នកបើកបរ និងបុគ្គលិកចំនួន ៤នាក់បាននាំគ្នាទប់ឆ្នុកកន្លែងទឹកចូលតែទប់មិនឈ្នះទើបបណ្តាលឲ្យទូកនោះលិចតែម្តង
ករណីខាងលើមិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

សូមបញ្ជាក់៖ លោកឧត្តមសេនីយ៍ស្នងការរងក៏បានសំណូមពរឲ្យសាធរណៈជន ជាពិសេសបណ្តាញព័ត៌មានទាំងអស់ជ្រាបជាព័ត៌មាន កុំឲ្យមានការភាន់ច្រឡំ និងសូមឲ្យមានមូលដ្ឋានច្បាស់លាស់មុននឹងផ្សាយ៕

មតិយោបល់