ព័ត៌មានជាតិ

ដាំឆ្នាំងសម្លររួចចេញទៅពេទ្យអ្នកជិតខាងឃើញហុយៗខលប្រាប់ម្ចាស់ផ្ទះផ្អើលសមត្ថកិច្ចចេញអន្តរាគមន៍

ភ្នំពេញ: នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១០ព្រឹក មានករណីមួយកើតឡើងដោយម្ចាស់ដាំឆ្នាំងសម្លរកម្ដៅ រួចចេញទៅពេទ្យអ្នកជិតខាងឃើញហុយៗខលប្រាប់បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចចេញអន្តរាគមន៍ ចោះដំបូលស័ង្កសីពីក្រោយបិតហ្គាស់ទាញឆ្នាំងសំឡចេញមកក្រៅ ហេតុការណ៍នេះ ស្ថិតតាមបណ្តោយផ្លូវលេខ៤ ក្នុងផ្ទះបុរីមួយកន្លែងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដាក់ដាំឆ្នាំសម្លរកម្ដៅលើចង្រ្កាន ហើយរវល់ទៅពេទ្យភ្លេចបិតហ្គាស អ្នកជិតខាងមើលឃើញហុយៗ ចេញពីខាងក្នុងផ្ទះក៏ខលទូរស័ព្ទប្រាប់ម្ចាស់ផ្ទះហើយម្ចាស់ផ្ទះ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចេញអន្តរាគមន៍តែម្តង ពេលទៅដល់កន្លែងកើតហេតុ សមត្ថកិច្ចបានទំម្លុះដំបូលស័ង្ហសី រួចចូលទៅបិតហ្គាស និងយកឆ្នាំងចេញក្រៅដើម្បីកុំឲ្យកើតមានអគ្គិភ័យ។

សូមបញ្ជាក់៖ ករណីនេះសមត្ថកិច្ចបានអន្តរាគមន៍ទាន់ពេលវេលា៕

មតិយោបល់