ព័ត៌មានជាតិ

រថយន្តរបស់សាលារៀនអន្តរជាតិ ប្រាយឡាញ បានបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កបញ្ចប់រឿងត្រឹម១០០ដុល្លារ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តរបស់សាលារៀនអន្តរជាតិ ប្រាយឡាញ បានបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលរងការខូចខាតបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានាភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងដល់ទីតាំង និងឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយខាងម៉ូតូសណ្តោងរ៉ឺម៉កព្រមសងសំណងទៅខាងរថយន្តចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿង៕

 

 

 

មតិយោបល់