ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាកគៀរម៉ូតូ២គ្រឿង បណ្ដាលឲ្យជាងម៉ូតូ ជាងដែក ស្លាប់និងរងរបួសធ្ងន់

ប៉ៃលិន: កាលពីវេលាម៉ោង ៧និង១២នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវក្រវ៉ាត់ក្រុង ស្ថិតក្នុងភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូចំនួន២គ្រឿង ។

រថយន្តបង្កមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានបើកគេចខ្លួនពីកន្លែងកើតហេតុ។
អ្នកបើកបរម៉ូតូទី១ឈ្មោះ ឡាយ វ៉ាន់ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកសិករ មានទីលំនៅរស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន រួមដំណើរជាមួយឈ្មោះ យ៉ាន វន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រងរបួសធ្ងន់)និងម្នាក់ទៀតឈ្មោះ សុខ ប៊ុនលៀម ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(រងរបួសធ្ងន់)ជិះម៉ូតូម៉ាក ស៊ូមមើអិច ពណ៌ក្រហមលាយស ពាក់ស្លាក់លេខ ប៉ៃលិន 1C-4841។

អ្នកបើកបរម៉ូតូទី២ឈ្មោះ រ៉ូ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មករ ម៉ូតូម៉ាកស្មាសពណ៌ ខ្មៅ គ្មានស្លាកលេខបានមានទីលំនៅរស់ នៅភូមិ សួនអំពៅកើត សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្ត ប៉ៃលិន(ស្លាប់នៅនឹងកន្លែង )

មូលហេតុ៖ រថយន្តបើកគៀរ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រីឯអ្នកស្លាប់ត្រូវបានប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យទៅតាមប្រពៃណី ចំណែកឯវត្ថុតាង ត្រូវបានកម្លាំងចរាចរណ៍ខេត្ត យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕

មតិយោបល់