ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីទទួលផលចោរកម្ម (លួចរថយន្ដ)

តាកែវ: នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៣០នាទី ដោយមានការសម្របសម្រួលពីតំណាង អយ្យការអមសាលាដំបូងខេត្តតាកែវ និងតាមការបញ្ជាពីឯកឧត្តម ឧត្តមសេនីយទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម(លួចរថយន្ដ) ។

ជនសង្ស័យឈ្មោះ ជីម សំនិត ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិកូនរមា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខ្លួនយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ម៉ូ សំរីពិសិដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅខណ្ឌទួលគក រាជធានីភ្នំពេញដែលបានបាត់ពីខេត្តព្រះសីហនុ ហើយរកឃើញតាមរយ:ប្រពន្ធ GPS ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ។

ក្រោយឃាត់ខ្លួនចនសង្ស័យបានសារភាពថា រូបគេបានទិញរថយន្តមួយគ្រឿងម៉ាក lexus RX300 ពីឈ្មោះ ហេង ជាអ្នកបកប្រែភាសារចិន រស់នៅខេត្តកំពត ក្នុងតម្លៃ៤០០០ដុល្លារ ដោយឲ្យ១០០០ដុល្លារសិន នៅសល់ចាំឲ្យក្រោយប្រគល់ឯកសារគ្រប់ ។

បច្ចុប្បនជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធីនិងស្រាវជ្រាវរកជនសង្ស័យជា ចោលួចរថយន្តយកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់