ព័ត៌មានជាតិ

ពលរដ្ឋសង្កាត់ស្ទឹងមានជ័យទី២៖ ព្រួយបារម្ភបញ្ហាចោរឆក់ លួច យប់មិញមានមួយករណីទៀតហើយ…

ភ្នំពេញ: នៅវេលាម៉ោង ៤និង១០នាទីឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចម្ដុំស្ពានទី១មុខពេទ្យរុស្ស៊ី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរអ្នករត់ កង់បី មានស្រុកកំណើតភូមិត្នោត ឃុំត្នោត ស្រុកកញ្ច្រៀច ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិព្រែកទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានដឹកម៉ូយជាជនសង្ស័យ៣នាក់ ចុះពីពេទ្យរុស្ស៊ីប្រហែល៤០០ទៅ៥០០ម៉ែត្រ ជនសង្ស័យក៏ខ្ចីទូរស័ព្ទជនរងគ្រោះថា តេទៅបងប្អូនដើម្បីយកលុយឲ្យថ្លៃឈ្នួលកង់បី ខណ:ពេលនោះជនរងគ្រោះបានចុះជុះនោម ពេលត្រឡប់មកវិញស្រាប់តែជនសង្ស័យ២នាក់យករត់ទៅបាត់ ចំណែកម្នាក់ទៀតនៅអង្គុយក្នុងកង់បី ហើយក៏ត្រូវជនរងគ្រោះឃាត់ខ្លួនទុក រួចទំនាក់ទំនងទៅមន្រ្តីប៉ូលិស បន្ទាប់មកនាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដាក់ពាក្យបណ្ដឹងតែម្ដង។

សូមបញ្ជាក់៖ ករណីខាងលើនេះ ប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យទី២ មានការព្រួយបារម្ភពីសុវត្ថិភាព ក្នុងភូមិសង្កាត់របស់គាត់ សម្បូរទៅដោយចោរឆក់ ចោរលួចបង្កអនាធិបតេយ្យដេញវ៉ៃគ្នា ផ្អើលពេញផ្លូវហាក់បីដូចជាសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ មិនសូវជាទប់ស្កាត់បញ្ហាខាងលើនេះ ជាពិសេសលោកមេប៉ុស្តិ៍ស្ទឹងមានជ័យទី២ មិនសូវឃើញដើរល្បាតក្នុងមូលដ្ឋានរបស់លោក ពលរដ្ឋចង់ឲ្យជំរុញមន្ត្រីក្រោមឱវាទរបស់លោក ឲ្យធ្វើការល្បាតឲ្យបានដល់យប់ជ្រៅ កុំឃើញតែព្រលប់បន្តិចជិះម៉ូតូចូលប៉ុស្តិ៍បាត់ សង្ស័យតែលោកមេប៉ុស្តិ៍ រវល់កិច្ចការងារច្រើននៅខាងក្រៅ៕

មតិយោបល់