ព្រះសីហនុៈ ជនសង្ស័យជាជនជាតិចិនម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់។
ជនសង្ស័យឈ្មោះ ស៊ី វៃមីង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារខ្សាច់ស ។
សូមបញ្ជាក់ថា ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចសណ្ឋាគារខ្សាច់ស ស្ថិតសង្កាត់លេខ៤ក្រុងព្រះសីហនុ ៕
មតិយោបល់