ព័ត៌មានជាតិ

ប្តឹង​សមត្ថកិច្ច​ឲ្យចូល​ឆែកឆេ​ផ្ទះ​មួយ​កន្លែង​ព្រោះ​ឃើញ​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ខ្លួន តែ​ពេល​ឆែក​អត់​ឃើញ

ភ្នំពេញ ៖ ជនរងគ្រោះ​០២​នាក់​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​ត្រូវ​ជនសង្ស័យ​ជិះ​ម៉ូតូ​មក​ពី​ក្រោយ​ឆក់​យក​ទូរ​សព្ទ័​ដៃ​មួយ​គ្រឿង​ម៉ាក​សាំ​សុង​កាឡា​ក់ស៊ីណូត​ធូ ជិះ​គេចខ្លួន​ចូល​ក្នុង​ផ្ទះ​មួយ​កន្លែង​ហើយ​ជនរងគ្រោះ​ប្តឹង​សមត្ថកិច្ច​ធ្វើការ​ឆែកឆេ​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​។ ហេតុ​ការណ៏​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ៧​និង​៣០​នាទី​យប់ ថ្ងៃទី​១៤ ឧសភា ២០១៤ នៅ​ចំណុច មុខ​វត្ត​ទួល​ទំពូង តាមផ្លូវ​ម៉ៅ​សេទុង ស្ថិតនៅ​ក្នុង​សង្កាត់​ទួល​ទំពូង​មួយ ខណ្ឌចំការមន ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​០២​នាក់​ជិះ​ម៉ូតូ​សង់​ប៊ិច ពណ៌​ក្រហម អត់​ស្គាល់​ស្លាក​លេខ ធ្វើដំណើរ​តាម​ផ្លូវ​ម៉ៅ​សេទុង​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក៏​មាន​ជនសង្ស័យ​ជិះ​ស្រប​ទិស​គ្នា​ជាមួយ​ជនរងគ្រោះ ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរ​សព្ទ័​ដៃ​ម៉ាក សាំ​សុង​កាឡា​ក់ស៊ីណូត​ធូ ពី​ជនរងគ្រោះ​ជិះ​គេច ខ្លួន ប៉ុន្តែ​ជនរងគ្រោះ​បាន​ជិះ​ដេញ​តាម​ជនសង្ស័យ​ពីក្រោយ​ជាប់ ។​ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ជិះ​ចូលទៅ​ក្នុង​ផ្ទះ​លេខ​៣៨c ផ្លូវ​១២៣ ហើយ​ជនរងគ្រោះ​ឃើញ​ក៏​ជិះ​ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគ​ម​ន៏​។​

​សមត្ថកិច្ច​បាន​សុំ​ម្ចាស់ផ្ទះ​ដែល​សាក្សី​ឃើញ​ជនសង្ស័យ​ជិះ​ចូល​ប៉ុន្តែ​ម្ចាស់ផ្ទះ​មិន​ឱ្យ​ចូល​ទេ​ថែម​ទាំង​ប្រើពាក្យ​ន​សម្តី​មើលងាយ​សមត្ថកិច្ច​ទៀតផង តែ​ដោយសារតែ​មាន​មនុស្ស​មក​ច្រើនៗ​ទៅ​នោះ​ទើប​ម្ចាស់ផ្ទះ​ឱ្យ​ចូល​ឆែកឆេ ។​បើ​តាម​សាក្សី​ថា​បាន​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ស្កុប​ពី ពណ៌​ក្រហម តែ​ពេល​ឆែក​ទៅ​បែ​ជា​ឃើញ​ម៉ូតូ​ស្កុប​ពី ពណ៌​ស​ទៅ​វិញ​និង​អត់​មាន​ឃើញ​ជនសង្ស័យ​ទេ ។​

​បន្ទាប់ពី​ធ្វើ​ការឆែកឆេ​មិន​មាន​ឃើញ​ជនសង្ស័យ​នោះ ស្ត្រី​ម្ចាស់ផ្ទះ​ចង់​ប្តឹង​ទៅ​ជនរងគ្រោះ​វិញ​តែ​ដោយសារ​តែ​មិន​ចង់​មាន​បញ្ហា​ច្រើន​ជនរងគ្រោះ​ក៏​បញ្ចប់​គិត​ពី​រឿង​ហ្នឹង​ហើយ​ទាំង​សមត្ថកិច្ច​និង​ជនរងគ្រោះ​បាន​បំបែក​គ្នា​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​៕

2014-05-15_090742

មតិយោបល់