ព័ត៌មានជាតិ

ដេប៉ូឈ្មោះ ចាន់ ណា ត្រូវក្រសួងរ៉ែ និងថាមពលផ្អាកករណីលួចបូមខ្សាច់

កណ្ដាលៈ យោងតាមផេកក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា កាលពីវេលាម៉ោង ៨និង០០យប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ មន្ត្រីជំនាញក្រសួងរ៉ែ និងថាមពល បានចុះល្បាត ចាប់បានសាឡង់បូមខ្សាច់របស់ដេប៉ូឈ្មោះ ចាន់ ណា នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលធ្វើសកម្មភាពលួចបូមខ្សាច់ល្មើសច្បាប់។

ក្រោយមកមន្ត្រីជំនាញបានធ្វើកំណត់ហេតុ សម្រេចផ្អាកអាជីវកម្មដេប៉ូខាងលើ ចំនួន១សប្តាហ៍ លើសពីនេះទៅទៀត ម្ចាស់ដេប៉ូនឹងត្រូវរងការផាកពិន័យ និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដោយត្រូវអនុវត្តន៍តាមមាត្រា ៣៥ថ្មី នៃច្បាប់ស្តីពីវិសោធន៍កម្មនៃច្បាប់ស្តីពីការគ្របគ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ៕

មតិយោបល់