ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿងដឹកគ្រឿងក្រអូបខុសច្បាប់ មៃស្ប៉ា និង មៃសារ៉ូម ចំនួន ១២០កេះ

កោះកុង: យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុងបានឲ្យដឹងថា កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០២១
ក្រោម ការ ចង្អុល បង្ហាញ ពីលោក ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាល ខេត្ត កម្លាំងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោក ឧត្ដមសេនីយ៍ត្រី ហេង លាង ស្នងការ រង ដោយ មាន ការ សម្របសម្រួល ពី ព្រះ រាជ អាជ្ញា អម សាលា ដំបូង ខេត្ត បានចុះ ប្រតិបត្តិ ឃាត់ត្រួត ពិនិត្យ រថយន្តមួយគ្រឿង បេីក បរដោយឈ្មោះ ផល្លា រ័ត្នថា បានដឹកគ្រឿងក្រអូបខុសច្បាប់ មានដូចជា មៃស្ប៉ា និង មៃសារ៉ូម សរុបចំនួន ១២០កេះ ។
បច្ចុប្បន្ន វត្ថុ តាង ទាំងអស់ បាន ប្រគល់ ជូន មន្ទីរ សុខាភិបាល ចាត់ ការ បន្ត តាម និតិ វិធី ច្បាប់៕

 

មតិយោបល់