ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណី លួចម៉ូតូ

កណ្តាល: ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអង្គស្នួល បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នៅចំណុចភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានធ្វើសកម្មភាពលួចម៉ូតូ ស្ថិតក្នុងភូមិខួងថ្មរ ឃុំគគីរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង០០ និង ១០នាទីរំលងអាធ្រាត ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។
ជនសង្ស័យ០២នាក់៖
១-ឈ្មោះ ឈីន ហ្សាំងឡេង ហៅ ឡេង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិឯកភាព ឃុំគគីរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
២-ឈ្មោះ សុខ មករា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិស្រែសៀម ឃុំគគីរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
វត្ថុតាងចាប់យករួមមាន៖ ម៉ូតូ ០១គ្រឿង
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាងមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

 

មតិយោបល់