លោក Manmohan Singh នាយករដ្ឋមន្ត្រីឥណ្ឌា បានធ្វើការអំពាវនាវសុំឲ្យមានការស្ងប់ស្ងាត់ ខណៈពេលដែល សាធារណៈជនជាច្រើនបានក្រោកតវ៉ា ជុំវិញការចាប់រំលោភជាក្រុមលើនារីវ័យក្មេងម្នាក់នៅលើរថយន្តក្រុង។
ក្នុងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍ ទៅកាន់សាធារណៈជន នាយករដ្ឋមន្ត្រីឥណ្ឌា បានថ្លែងថា« ខ្ញុំសុំអំពាវនាវដល់សាធារណៈជនទាំងអស់ សូមរក្សាសន្តិភាព និងភាពស្ងប់ស្ងាត់ ហើយ ខ្ញុំសុំធានាចំពោះអ្នកទាំងអស់គ្នាថា យើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពរបស់ស្ត្រីនៅក្នុងប្រទេសឥណ្ឌា»។
កាលពីចុងសប្ដាហ៍កន្លងទៅ អំពើហិង្សាមួយបានកើតឡើងរវាងហ្វូងបាតុករ និងប៉ូលិស នៅកណ្ដាលទីក្រុងនៃប្រទេសឥណ្ឌា ប៉ូលិសបានប្រើបំពងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ា។
គួរបញ្ជាក់ផងដែរថា មានស្ដ្រីវ័យ ២៣ឆ្នាំ ម្នាក់ត្រូវបានមនុស្សជាច្រើនចាប់រលោភនៅលើរថយន្តក្រុង ក្រោយពីរំលោភរួចពួកបានធ្វើបាប ដោយវាយដំលើរូបនាង ព្រមទាំងបានទម្លាក់ចេញពីរថយន្តក្រុងកំពុងតែបើកនៅក្នុងក្រុងញូវដែលីទៀតផង៕

មតិយោបល់