ព័ត៌មានជាតិ

គ្រាន់តែរឿងសាច់គោសោះ! យុវជនម្នាក់ហ៊ានយកកាំបិតដេញកាប់គំរាមសម្លាប់ឪពុកម្ដាយ នៅស្រុកគងពិសី

កំពង់ស្ពឺ: កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ មានប្ដីប្រពន្ធពីរនាក់ ទៅប្ដឹងសមត្ថកិច្ចមូលដ្ឋានអធិការដ្ឋា ននគរបាលស្រុកគងពិសី ឲ្យជួយឃាត់ខ្លួនកូនប្រុសដែល បានយកដំបង និងកាំបិតផ្គាក់ទាញដេញវាយគំរាមសម្លាប់ពួកគាត់ ដោយសារតែមិនទុកសាច់គោឲ្យលោកកូនហូប។

ជនសង្ស័យឈ្មោះ ស សំអូន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ចាប់ខ្យល់ដាក់ដប រស់នៅភូមិវាល ឃុំស្រង់ ស្រុកគងពិសី។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានខឹងដោយសារតែហូបសាច់គោមិនទុកឲ្យជនសង្ស័យហូបដែរ ទើបធ្វើឲ្យជននោះខឹងចងកំហឹងនិងគាត់ រួចក៏ស្ទុះយកដុំថ្ម ដំបងឈើ ដេញគប់វាយមិនឲ្យពួកគាត់ចូលផ្ទះ ព្រមទាំងយកកាំបិតផ្គាក់គំរាមសម្លាប់ចោលទៀតផង។ លោកវរសេនីយ៍ឯក ឃឹម សុផាន់រ៉ា អធិការនគរបាលស្រុក គងពិសី ក្រោយទទួលបណ្ដឹងប្ដីប្រពន្ធខាងលើ ក៏បានចុះទៅដល់ធ្វើការឃាត់ខ្លួនបុរសជាកូននាំទៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពរៀបរាប់ និងទទួលស្គាល់ការពិតថា ខ្លួនបានប្រព្រឹត្ដទង្វើដូចពាក្យបណ្ដឹងឪពុកម្ដាយអញ្ចឹងមែន ដោយសារមានបទ ល្មើស និងសំណូមពរខាងឪពុកម្ដាយឲ្យសមត្ថកិច្ចចាត់ការតាមនិតិវិធីច្បាប់ បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកគងពិសី បានបញ្ជូនជនសង្ស័យទៅកា រិយាល័យជំនាញខេត្ដ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីបន្ដ៕

មតិយោបល់