ភ្នំពេញៈ ផ្ទះមួយកន្លែងខាងក្រោយវិទ្យាល័យ សាមគ្គី ជាស៊ឺមផ្លូវលំ ក្រុម៤ ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានចោរគាស់រើកកាយយកលុយអស់៤៥០ដុល្លារ កាលពីម៉ោង៤ល្ងាច ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។
សមត្ថកិច្ចប្រាប់ថា ផ្ទះជនរងគ្រោះឈ្មោះ លឹម ឌីណា ភេទប្រុស អាយុ៤៧ឆ្នាំ ជាមន្ត្រីនរគបាលចរាចរខណ្ឌចំការមន ស្នាក់នៅផ្ទះកើតហេតុខាងលើ ដោយសព្វថ្ងៃក្រុមគ្រួសារមានសមាជិក៦នាក់ ប្តីប្រពន្ធនិងកូនប្រុស២នាក់ស្រី២នាក់ ហើយប្តីជាមន្ត្រីនគរបាលចរាចរណ៍ប្រចាំការ និងកូនៗទាំង៤នាក់ជាប់រវល់ធ្វើការងារឯកជន ចាកចេញពីព្រឹកទាល់តែយប់បានចូលផ្ទះ ដោយឡែកម្តាយនៅផ្ទះចេញទៅទិញម្ហូប និងជជែកលេងជាមួយអ្នកជិតខាងប្រហែលចំនួន៣ម៉ោង ក៏ត្រឡប់ចូលផ្ទះវិញ ស្រាប់តែឃើញទូតាំងដែលទុកលុយរប៉ាត់រប៉ាយ និងបាត់លុយចំនួន៤៥០ដុល្លារ មានការសោកស្តាយមិនបានធ្វើបុណ្យនាពេលរដូវចូលវស្សានេះផងដែរ។
ប្រភពបានបន្តទៀតថា ចោរបានរុញជញ្ជាំងផ្ទះជាជ័រកុងផ្លេកគេពីក្រោយជាន់ទី១ ចុះមករើខាងក្រោមក្នុងទូតាំង និងបានដាក់ការសង្ស័យទៅលើកម្មករសំណង់ដែលជាប់ផ្ទះ។
បច្ចុប្បន្នជនរងគ្រោះបានដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នរគបាលបឹងសាឡាងដើម្បីស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ៕
មតិយោបល់