កំពង់ស្ពឺៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថៃ្ង០៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៦និង៣១នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចផ្លូវជាតិលេខ៤១ គីឡូម៉ែត្រ ៣៨-៣៩ ស្ថិតក្នុងភូមិស្រែខ្ញែ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រថយន្ដ០២គ្រឿង បើកបរក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង រថយន្ដម៉ាកហាន់ដាយ ពណ៌ស គ្មានស្លាកលេខ មកពីស្រុកជុំគីរី ខេត្តកំពត និងរថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខ 2AD-4695 មកពីខេត្តតាកែវ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៦នាក់ ។
ករណីគ្រោះថ្នាកចរាចរណ៍ខាងលើនោះ មានរថយន្តកូរ៉េពណ៌ស បើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅប៉ះរថយន្តតូរីសដែលដឹកកម្មករដូចគ្នា បណ្ដាលឱ្យស្លាប់កម្មការិនីម្នាក់ ឈ្មោះចាន់ណា ភេទស្រី នៅភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគីរី និងរងរបួសមនុស្ស៦នាក់ស្រី (ធ្ងន់១នាក់) ។
ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យឯកជន ផ្សារត្រពាំងអណ្តើក ស្រុកត្រាំកក់ ខេត្តតាកែវ (កម្មករដែលរងរបួស គឺធ្វើការនៅរោងចក្រកាត់ដេរ វ៉ែនធូរ៉ា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ក្រោយបង្កគ្រោះថ្នាក់ អ្នកបើកបរបានចុះរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងបន្ដស្រាវជ្រាវ រកម្ចាស់រថយន្ត និងអ្នកបើកបរដើម្បីចំណាត់ការតាមនីតិវិធីច្បាប់ ៕











មតិយោបល់