ភ្នំពេញៈ ប្រជាពលរដ្ឋបានប្រាប់ Post News ថា នៅវេលាម៉ោង ២ជិតភ្លឺឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ មានករណីជនសង្ស័យធ្វើសកម្មភាពលួចដោះស្លាកលេខរថយន្តទាំងមុខទាំងក្រោយ ដោយមិនរំខានដល់សមត្ថកិច្ច ស្ថិតតាមបណ្ដោយផ្លូវ២១៥ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចំពោះស្លាកលេខរថយន្តដែលជនសង្ស័យលួចដោះគឺ 2AX-9396 បំពាក់លើរថយន្តម៉ាក Kia carnival 2019 ពណ៌ស ។
ក្រោយពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងឲ្យជួយស្វែងរកស្លាកលេខរថយន្តរបស់គាត់។
សូមបញ្ជាក់៖ ករណីនេះនៅក្នុងសង្កាត់ផ្សារដេប៉ូទី១ សម្បូរទៅដោយជនសង្ស័យលួចដោះស្លាកលេខរថយន្តជាញឹកញយ ប៉ុន្តែធ្វើឲ្យពលរដ្ឋព្រួយបារម្ភពីបញ្ហាខាងលើនេះ គាត់សូមណូមពរដល់លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ជួយជម្រុញឲ្យមន្រ្តីក្រោមឱវាទរបស់លោក ជាពិសេសលោកមេប៉ុស្តិ៍ផ្សារដេប៉ូទី១ ដែលជាមូលដ្ឋានរបស់ខ្លួនឲ្យមានការល្បាតយប់ជ្រៅផង កុំល្បាតតែក្បាលព្រលប់ជិះម៉ូតូចូលប៉ុស្តិ៍បាត់អស់ កុំឲ្យពលរដ្ឋអស់សង្ឃឹមមានការរិះគន់ដល់សមត្ថកិច្ច ឫមួយលោកមេប៉ុស្តិ៍មិនសូវយកចិត្តទុកដាក់ ជាប់រវល់ការងារខាងក្រៅច្រើនពេក បានជាមានរឿងខាងលើនេះ៕
មតិយោបល់