ព័ត៌មានជាតិ

ភ្លៀង លាយឡំនឹងខ្យល់កន្រ្តាក់ ធ្វើឲ្យរបើកដំបូលផ្ទះមួយខ្នង និងរន្ទះបាញ់ក្របីងាប់១ក្បាល

កំពង់ឆ្នាំង: យោងតាមផេករបស់ការិយាល័យតាមផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង ៤និង៣០នាទីល្ងាច បានធ្លាក់ភ្លៀង ១មេ មានលាយឡំនឹងខ្យល់កន្រ្តាក់ ធ្វើឱ្យរបើកដំបូលផ្ទះមួយខ្នង ដែលបណ្តោយ ១១ម៉ែត្រ ×៤ម៉ែត្រ។

ដែលមានម្ចាស់ផ្ទះឈ្មោះ សាំង សុភ័ណ្ឌ ភេទប្រុស អាយុ ៤០ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

នៅរសៀលថ្ងៃដដែល វេលាម៉ោង៣រសៀលមានរន្ទះបាញ់ក្របីងាប់១ក្បាល នៅតំបន់ក្រចាប់ ស្ថិតក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ៕

 

មតិយោបល់