ក្រចេះ: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ២០១៧នេះ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ សាខាកាំកុងត្រូលខេត្តក្រចេះបានចុះពិនិត្យទំនិញនៅផ្សារសាមគ្គីក្រុងក្រចេះ ដោយបានពិនិត្យតាមតូប និងផ្ទះលក់ទំនិញនានា និងជុំវិញផ្សារ។
ជាលទ្ធផល សមត្ថកិច្ចបានធ្វេីការដកហូតផលិតផលហួសកាលបរិច្ឆេទ និងខូចគុណភាពចំនួន៥មុខស្មេី៩,៨៥គីឡូក្រាម ។
គួរបញ្ចាក់ផងដែរថា រយៈពេល៦ខែចុងក្រោយនេះ ពោលគឺបន្ទាប់ពីវត្តមានរថយន្តមន្ទីរពិសោធន៍ចល័តបានចុះប្រត្តិបការនៅលេីទឹកដីខេត្តក្រចេះនិងការផ្សព្វផ្សាយតាមគ្រឹះស្ថានអប់រំ ចំនួនផលិតផលដែលខូចគុណភាព និងហួសកាលបរិច្ឆេទ មានចំនួនថយចុះជាច្រើន ដោយការយល់ដឹងផ្នែកសុវត្ថិភាពម្ហូបអាហារ របស់អាជីវករ និងអ្នកប្រើប្រាស់៕






មតិយោបល់