ព័ត៌មានជាតិ

នគរបាលយុត្តិធម៌ស្រុកអង្គស្នួលឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនា

កណ្ដាល: កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២៣និង៣០នាទី នគរបាលយុត្តិធម៌ស្រុកអង្គស្នួល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន ស្រាវជ្រាវបង្រ្កាបចាប់ខ្លួនសង្ស័យម្នាក់តាមដីកាបង្គាប់របស់តុលាការ ឃាត់ខ្លួនបានត្រង់ចំណុចភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ខឹម ខេមរា ហៅ មករា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ការឃាត់ខ្លួននេះ យោងតាមដីកាបង្គាប់លេខ៥០៦ដ.ក.ប.ច.ខ ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ របស់លោក ហុក វ៉ានធីណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ។

ពីបទ៖ ហិង្សាដោយចេតនាដែលប្រព្រឹត្តក្នុងភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤។

សូមបញ្ជាក់៖ ករណីនេះ សមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់