ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង២០នាទី យប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ប្តីខំធ្វើការគ្មានថ្ងៃសម្រាក ដើម្បីរកលុយមកផ្គត់ផ្គង់គ្រួសារ ដោយឲ្យប្រពន្ធនៅតែផ្ទះមើលថែកូនតែបែរជា មិននៅផ្ទះគិតតែដើរផឹកស៊ី លុះពេលប្តីមកដល់ផ្ទះមិនឃើញក៏សួររក ហើយកូនប្រុសបានប្រាប់ថា «ម៉ាក់កំពុងអង្គុយផឹកស៊ីនៅហាងមួយកន្លែង» ឮបែបនេះធ្វើឲ្យប្តីទប់កំហឹងលែងបានក៏ទៅវាយដល់កន្លែងផឹកស៊ី បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅហាងយីហោជំនោរ លី លី ជិតស្ថានីយ៍បូមទឹកស្អុយបឹងត្របែក តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ប្តីប្រពន្ធនិងកូនប្រុសខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញស្ត្រីជាប្រពន្ធបានទៅអង្គុយផឹកស៊ី នៅហាងខាងលើ ដោយមានមនុស្ស ២នាក់ លុះដល់វេលាកើតហេតុ ស្រាប់តែប្តីមកដល់អូសប្រពន្ធចេញមកក្រៅហាង និងវាយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើររាយការណ៍ទៅសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។ បើយោងតាមប្រភពពីបុរសជាប្តីបានឲ្យដឹងថា គាត់បានចេញពីផ្ទះទៅធ្វើការងារបាត់ ដោយឲ្យប្រពន្ធនៅផ្ទះមើលថែកូនប្រុសម្នាក់ លុះពេលគាត់ចេញពីធ្វើការមកដល់ផ្ទះវិញ បែរជាមិនឃើញប្រពន្ធ ពេលគាត់សួរកូនប្រុសប្រាប់ថា «ម៉ាក់ទៅផឹកនៅក្នុងហាងយីហោ ជំនោរ លី លី» គ្រាន់តែឮបែបនេះធ្វើឲ្យគាត់ទប់កំហឹងលែងបាន ក៏តាមរកដល់ហាងផឹកស៊ី និងអូសដៃប្រពន្ធចេញមកក្រៅហើយវាយតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចបាន ចុះមកដល់ចំណុចកើតហេតុនិងធ្វើការសម្របស្រួល ដោយឲ្យប្តីប្រពន្ធទាំង ២នាក់ ត្រឡប់ទៅផ្ទះ ដើម្បីដោះស្រាយគ្នាតាមសន្តិវិធី៕
មតិយោបល់