ត្បូងឃ្មុំៈ នៅថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩និង០០នាទីព្រឹក
បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈទូរស័ព្ទថា មានករណីអគ្គិភ័យនៅចំណុចស្ថានីយប្រេងឥន្ធនៈមួយកន្លែង រួចមកលោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានបញ្ជារទៅកម្លាំងនគរបាលជំនាញភ្លាមៗ ដើម្បីជួយអន្តរាគមន៍ ករណីអគ្គិភ័យ នៅចំណុចស្ថានីយប្រេងឥន្ធនៈ ជាប់ធនាគារអេស៊ីលីដា ស្ថិតនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ករណីអគ្គិភ័យនេះ បណ្តាលអោយឆាបឆេះម៉ូតូចំនួន ០១គ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ខូចខាតទាំងស្រុង ។
មូលហេតុ៖ ធ្លាយក្បាលទុយោបាញ់សាំង ។
កម្លាំងជំនាញនគរបាលបានបាញ់ទឹកឱ្យរលត់ជាស្ថាពរ មិនបណ្តាលឱ្យឆាប់ឆេះតទៅកន្លែងផ្សេងទេ ហើយក៏មិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសទេ ៕
មតិយោបល់