ព័ត៌មានជាតិ

ប្ដីតាមទាន់ប្រពន្ធមានសាហាយស្មន់ ហៅឲ្យឈប់ឈ្លោះគ្នាផ្អើលពេញផ្លូវ

ភ្នំពេញៈ កាលពីម៉ោង ៦និង៣០នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ប្តីតាមទាន់ប្រពន្ធរបស់ខ្លួន កំពុងជិះម៉ូតូជាមួយនឹងប្រុសស្នេហ៍ រួចឃាត់សួរនាំឈ្លោះគ្នាយ៉ាងតឹងសរសៃកដាក់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើលត្រង់ចំណុចទល់មុខ នឹងមន្ទីពហុព្យាបាល ហុង អ៊ិន​ជិតស្ពានអាកាសស្ទឹងមានជ័យ ផ្លូវព្រះមុនីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នេះជាលើកទី២ហើយ ដែលប្ដីតាមទាន់ប្រពន្ធធ្វើចឹង រួចក៏ធ្លាប់ចុះកិច្ចសន្យាឲ្យឈប់ទាក់ទងគ្នា ប៉ុន្តែស្រីនេះនៅតែមិនចោលគំនិតនៅតែទាក់ទងជាមួយប្រុសសាហាយផិតក្បត់ប្ដីស្របច្បាប់ខ្លួនឯង។ បុរសជាប្តីមានឈ្មោះ នីម អាយុ ៣១ឆ្នាំ មុខរបរជួយលក់ម៉ូតូ ស្នាក់នៅផ្ទះជួលម្តុំផ្សារកាណាឌីយ៉ា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិសៀនអង្គ្រង ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ចំណែកស្ត្រីជាប្រពន្ធដែលផិតក្បត់ប្តីឈ្មោះ ចក់ ណែត អាយុ ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅជាមួយប្តី មានស្រុកកំណើតនៅភូមិក្អិន ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មានកូនស្រីម្នាក់អាយុ ៥ឆ្នាំ។ ដោយឡែកបុរសជាសហាយឈ្មោះ ឆែន មានស្រុកកំណើតភូមិស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បុរសសហាយនេះមានប្រពន្ធនៅខេត្តកំពង់ធំ។

ក្រោយពេលកើតហេតុ បុរសជាប្តីបានទូរសព្ទ័ទៅអ្នកផ្ទះ នៅខេត្តកំពង់ធំឲ្យដឹងរឿង រីឯស្ត្រីជាប្រពន្ធ និងបុរសជាសហាយជិះម៉ូតូ ទៅស្រុកមុន ហើយរូបគាត់ជាប្តី ជិះរថយន្តតាក់ស៊ីទៅតាមក្រោយ ដើម្បីធ្វើការដោះស្រាយគ្នាឲ្យចប់៕

មតិយោបល់