កែបៈ នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ដោយអនុវត្តន៍តាមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ត្រី សែស ញ៉ន ស្នងការរងទទួលផែនការងារសន្តិសុខ បានដឹកនាំកំលាំងនគរបាលខេត្ត ក្រុង និងប៉ុស្តិ៍រដ្ឋបាលសាម៉ី ចុះបង្ក្រាបករណីការណាត់លួចលេងល្បែងស៊ីសង (ជល់មាន់) នៅវាលស្រែ ក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុង/ខេត្តកែប។ ករណីខាងលើនគរបាលបានឃាត់ខ្លួនអ្នកលេងចំនួន2នាក់ និងដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូចំនួន2គ្រឿង,មាន់ជល់ចំនួន2ក្បាលនិងជញ្ជីងថ្លឹងមាន់ជល់1គ្រឿង រួមទាំងសម្ភារៈមួយចំនួនទៀតផងដែរ។ ជនសង្ស័យនិងវត្ថតាងខាងលើនគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់