ភ្នំពេញៈ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៥និង១០នាទីទៀបភ្លឺ កម្លាំងប៉ុស្ដិ៏នគរបាលបឹងទំពន់ទី១ ក្រោមការដឹកនាំដោយលោកវរៈសេនីយ៏ត្រី ឈឺន ចំរើន នាយប៉ុស្ដិ៏នគរបាលរដ្ឋបាលបឹងទំពន់ទី១ បានដឹកនាំកម្លាំងល្បាតពួនស្ទាក់ ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្ដរបស់ខ្លួន លុះមកដល់ចំណុចផ្លូវបតុង ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ក៏បានជួបនឹងជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1AQ-1258 ដោយមានការសង្ស័យក៏បានធ្វើការឃាត់សួរនាំ នឹងឆែកឆេរ បន្ទាប់ពីធ្វើការឆែកឆេរឃើញមាន៖
-ដែកចុងស្រួច១
-សសៃលួស២កំណត់
-បំពង់សោរលេខ ១០ចំនួន១ នៅជាប់នឹងជនសង្ស័យ
បន្ទាប់មកកម្លាំងជំនាញបាននាំជនសង្ស័យទាំង ២នាក់ ទៅប៉ុស្ដិ៍ដើម្បីធ្វើការសាកសួរបន្ថែម ក្រោយពីធ្វើការសាកសួរជនសង្ស័យក៏បានសារភាពថា ពួកគេពិតជាមានបំណងដើរលួចយកទ្រព្យសម្បត្ដិរបស់គេ ក្នុងភូមិសាស្រ្ដខាងលើពិតប្រាកដមែន កសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការបន្ដ៕
មតិយោបល់