ភ្នំពេញៈ យោងតាមផេករបស់ នគរបាលជាតិ បានឲ្យដឹងថា មន្ត្រីនគរបាលជាតិចំនួន២០រូបនៃស្នងការនគរបាលរាជធានីភ្នំពេញត្រូវបានដកហូតឋានន្តរសក្កិនិងបណ្ដេញចេញពីក្របខណ្ឌមន្ត្រីរាជការដោយសារមូលហេតុបោះបង់ចោលការងារ។ការបណ្តេញនេះបានធ្វើឡើងតាមរយៈសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែមិថុនាចុះហត្ថលេខាដោយសម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។យោងតាមសេចក្តីប្រកាសមន្ត្រីនគរបាលទាំង២០រូបដែលបានបណ្តេញនោះរួមថ្នាក់អនុសេនីយ៍ឯកចំនួន៤នាក់,ថ្នាក់អនុសេនីយ៍ទោចំនួន១១នាក់និងថ្នាក់អនុសេនីយ៍ត្រីចំនួន៤នាក់និងព្រឹន្ទបាលទោម្នាក់៕
មតិយោបល់