ព័ត៌មានជាតិ

ភ្លៀង​លាយខ្យល់​កន្ត្រាក់​ បាក់​មែកឈើ​ធ្លាក់​លើ​ខ្សែភ្លើង​កាត់​ទទឹង​ថ្នល់​ បណ្តាលឲ្យ​ទាក់​អ្នក​ជិះ​ម៉ូតូ​ដួល​បាក់​ក​ស្លាប់​ម្នាក់

​បាត់ដំបង:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ ទី​១៦​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៤​និង​៣០​នាទី​ នៅ​ចំណុច​ភូមិ​ក្បាលថ្នល់​ ឃុំ​កំពង់​ព្រៀង​ ស្រុក​សង្កែ​ មាន​ករណី​ភ្លៀង​ធ្លាក់​ខ្យល់​កន្ត្រាក់​ធ្វើ​ឲ្យ​បាក់​មែកឈើ​ធ្លាក់​លើ​ខ្សែភ្លើង​កាត់​ទទឹង​ថ្នល់​ បណ្តាល​ទាក់​អ្នក​ជិះ​ម៉ូតូ​ដួល​បាក់​ក​ស្លាប់​១​នាក់​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ពិន​ សំកុល​ ភេទ​ប្រុស​ អាយុ​៦៧​ឆ្នាំ​ រស់នៅ​ភូមិ​រាំង​ក្រោល​ ឃុំ​រាំង​កេ​សី​ ស្រុក​សង្កែ​ ។​

​ក្នុង​ករណី​គ្រោះ​ធម្មជាតិ​នេះ​ ក៏​បាន​ធ្វើ​ឲ្យរ​បើក​ដំបូលផ្ទះ​ពលរដ្ឋ​ចំនួន​២​ខ្នង​ផង​ដែរ​ នៅ​ភូមិ​អូរ​ខ្ជាយ​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ កម្លាំង​ផ្នែក​ជំនាញ​សហការ​ជាមួយ​លោកគ្រូ​ពេទ្យ​មណ្ឌល​សុខភាព​ឃុំ​ បាន​ចុះ​ត្រួតពិនិត្យ​និង​វិភាគ​ទីកន្លែង​កើតហេតុ​លើ​ជន​គ្រោះ​ឈ្មោះ​ ពិន​ សំកុល​ ពិតជា​ស្លាប់​ដោយសារ​មេឃ​ឈើ​ធ្លាក់​លើ​ខ្សែភ្លើង​ទទឹង​ថ្នល់​ បណ្តាល​ឲ្យ​ទាក់​ក​ជន​រង​គ្រោះ​ដួល​ស្លាប់​ភ្លាមៗ​នៅ​ទីនោះ​ ។​

​បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់