មណ្ឌលគិរីៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃពុធ១៤កើត ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក.ព.ស២៥៦៥ត្រូវនិងថ្ងៃទី១៦ ខែមិនាឆ្នាំ២០២២នាវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់មានករណីគ្រោះអគ្គីភ័យមួយបានកើតឡើនៅត្រង់ចំណុចភូមិពូរ៉ាប៉ែត ឃុំក្រង់តេះស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ក្នុងករណីគ្រោះអគ្គីភ័យខាងលើនេះ បណ្តាលអោយឆេះផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នងដែលមានទំហំ១២ម៉ែត្រ×១៦ម៉ែត្រធ្វើអំពីឈើប្រក់ស៊ីប្រូស៊ីម៉ង់ត៍។ ម្ចាស់ផ្ទះមានឈ្មោះ ញ៉ា រ៉ាកឡាំ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិភ្នងសញ្ជាតិខ្មែរ នឹងប្រពន្ធឈ្មោះ ក្លើ តេប អាយុ ៤៧ឆ្នាំជនជាតិភ្នង មានកូនក្នុងបន្ទុក ចំនួន០៥នាក់ស្រី០៤នាក់។ ក្នុងករណីគ្រោះអគ្គីភ័យខាងលើនេះ បណ្តាលអោយខូចខាតទ្រព្យសម្បត្តិមួយចំនួនដូចខាងក្រោម ខ្សែកមាសមួយខ្សែទំងន់៥ជី. ក្រវិលមាស១គូរទំងន់១ជី. ជញ្ជៀន១វង់ទំងន់១ជី លុយខ្មែរចំនួន2,000,000រៀលលុយដុល្លារ200$គ្រែបេងចំនួន0៤ តុជ្រុញចំនួន០១ ទូកញ្ចក់ចំនួន០១ ក្នុងករណីគ្រោះអគ្គីភ័យខាងលើនេះ បណ្តាលមកពីកាឆ្លងចរន្តអគ្គីសនី។
ក្រោយទទួលបានដំណឹងស្តីពីករណីគ្រោះអគ្គីភ័យខាងលើនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកពេជ្រាដាបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យចំនួន ០១ គ្រឿងបាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តទើបបានរលត់ទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការនគរបាលស្រុកពេជ្រាដាចំនួន ០១គ្រឿង និងរថយន្តក្រុមហ៊ុនចំការកៅស៊ូក្រង់តេះចំនួន០១គ្រឿង៕
មតិយោបល់