ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូនៅក្នុងផ្ទះសំណាក់អង្គរជុំ

ភ្នំពេញ: នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៣០នាទីស្ថិតនៅក្នុងផ្ទះសំណាក់អង្គរជុំ បន្ទប់លេខ៣០១ជាន់ទី៣ ផ្ទះលេខ៣៧ ផ្លូវលេខ២៣៤ ក្រុម២៧ ភូមិ៧ សង្កាត់ផ្សារដើមគរ នគរបាលប៉ុស្តិ៍ផ្សារដើមគ សហការជាមួយផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ពីបទលួច (លួចម៉ូតូ) ប្រពឹត្តនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៧និង៣០នាទីនៅចំណុចមុខផ្ទះលេខ៤៧ ផ្លូវ លេខ២២០z ក្រុមទី៥៣ ភូមិ៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ ង៉ែត សុខវែង ហៅ វែង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ ៤៩ ផ្លូវលេខ២២០z ក្រុមទី៥៣ ភូមិ៩ សង្កាត់គរផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យករួមមាន:
១- ម៉ូតូចំនួន០១គ្រឿងម៉ាកSuzuki Nexពណ៌ស សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FS-3064 លេខតួ: 321633 លេខម៉ាស៊ីន:321618 (ជាម៉ូតូរបស់ជនរងគ្រោះ) ។
ចំណែកជនរងគ្រោះមានឈ្មោះ គឿង ផានិត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន World Pop ស្នាក់នៅផ្ទះលេខ ៤៧Bz ផ្លូវលេខ២២០z ក្រុមទី៥៣ ភូមិ៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

 

មតិយោបល់