ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកចែកចាយសារធាតុញៀនម្នាក់ នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ: នៅវេលាម៉ោង ៤និង២០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំលោកវរសេនីយ៍ទោ យស ឌីណា មេបញ្ជាការ ដោយមានការសម្របសម្រួលពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ករណីចែកចាយគ្រឿងញៀន។

ជនសង្ស័យឈ្មោះ ឡុង តូ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អ្នកចែកចាយគ្រឿងញៀន។

វត្ថុតាងដកហូត៖
-ថ្នាំញៀនម៉ាទឹកកក ចំនួន១១កញ្ចប់ ស្មើ៤.៤៥ក្រាម
-ទូរស័ព្ទ១
-ប្រាក់រៀល៦៥,០០០រៀល ។

បច្ចុប្បន្នជនសង្ស័យ រួមវត្ថុតាងបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់