ព័ត៌មានជាតិ

តៃកុងងងុយដេកបានរ៉េចង្កូតរថយន្តដឹកស្ករបុកដើមឈើ នៅខេត្តតាកែវ

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកស្ករ បើកបុកដើមឈើបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋតែសំណាងល្អ មិនមានអ្នករងរបួសឫស្លាប់ឡើយ ហេតុការណ៍នេះ កើតឡើងតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០០-១០១ ស្ថិតក្នុងភូមិកំពុងជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩

ដំណើររឿង៖ មុនពេលកើតហេតុ គេបានឃើញរថយន្ត ​សាំយ៉ុង ពណ៌ស ខាងលើធ្វើដំណើរពីជើងទៅត្បូង ស្រាប់តែមកដល់កន្លែងកើតហេតុ រ៉េចង្កូត បុកដើមឈើ រួចធ្លាក់ចុះថ្នល់តែម្តង អ្នកបើកបររថយន្តបង្កឈ្មោះ ឈូក ដា ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិចំបក់ទឹម ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ។

មូលហេតុ៖ អ្នកបើកបរងងុយដេក។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ចុះដល់ទីតាំងឃើញថា រថយន្តមិនបង្កឲ្យមានអ្នករបួសស្នាម និងដោយរថយន្តនេះ បង្កឡើងខ្លួនឯង ទើបឲ្យម្ចាស់យកទៅជួសជុល៕

មតិយោបល់