ការសម្រេចចំណងផ្លូវភេទដោយខ្លួនឯង គឺជាវិធីសាស្ត្រ ដែលមានសុខភាព និងសុវត្ថិភាពល្អបំផុតសម្រាប់មនុស្សក្នុងកាបង្កើតភាពរីករាយលើខ្លួនប្រាណរបស់ខ្លួនឯង និងដើម្បីបំពេញអារម្មណ៍ផ្លូវភេទរបស់ខ្លួន។ ទន្ទឹមគ្នានេះ បុគ្គលម្នាក់អាចសម្រេចកាមដោយខ្លួនឯងបានច្រើនដង ឬអ្នកខ្លះមិនដែលទាល់តែសោះ។ ទាំងនេះ ទាក់ទងនឹងចំណង់ផ្លូវភេទរបស់បុគ្គលម្នាក់។
ពេលខ្លះអ្នកប្រហែលជាសម្រេចបំណងផ្លូវភេទដោយខ្លួនឯងញឹកញាប់ ឬមិនញឹកញាប់ ហើយពេលខ្លះទៀតអ្នកប្រហែលជាមានអារម្មណ៍ថា ទឹកកាមនៅពេលចុងក្រោយបំផុតរបស់អ្នកក៏ថាបាន។ ប៉ុន្តែអ្វីដែលអ្នកគួរប្រុងប្រយ័ត្ន និងចងចាំនោះថា តើកាលៈទេសៈណាដែលសមរម្យ ឬមិនសមរម្យសម្រាប់ការបញ្ចេញអារម្មណ៍ផ្លូវភេទរបស់អ្នក?
ឧទាហរណ៍ អ្នកខ្លះក្នុងអំឡុងពេលដែលអ្នកកំពុងធ្វើបទសម្ភាសន៍ការងារ ឬកំពុងប្រឡង អ្នកនឹងមិនចាកចេញពីបន្ទប់ ដើម្បីស្វែងរកអាហារភ្លាមៗនោះទេ។ អ្នកប្រហែលជារងចាំរហូតដល់ពេលដែលសមរម្យមួយ និងទីកន្លែងត្រឹមត្រូវសម្រាប់ទទួលទានអាហារ។ ទាំងនេះវា ដូចគ្នាទៅនឹងការសម្រេចកាមដោយខ្លួនឯងដែរ។ អ្នកអាចសម្រេចបំណងផ្លូវភេទដោយខ្លួនឯង តិចឬច្រើន ទៅតាមអ្វីដែលអ្នកចង់បាន ដោយមិនមានផលប៉ះពាល់ទៅលើខ្លួនប្រាណរបស់អ្នកនោះឡើយ ប្រសិនបើទង្វើនេះមិនប៉ះពាល់ដល់កិច្ចការផ្សេងទៀតរបស់អ្នក ដូចជាការទទួលទាន ការគេង ការសិក្សា ឬការធ្វើការ។
មតិយោបល់