ព័ត៌មានជាតិ

ខ្យល់​កន្ត្រាក់ បណ្តាល​ឱ្យ​ប៉ើង​ផ្ទះ​ប្រជាពលរដ្ឋ​២០​ខ្នង និង​សាលារៀន​១​ខ្នង​របួស​ស្រាល​២​នាក់​

ខេត្ត​ប៉ៃលិន ៖ ភ្លៀង​កក់ខែ​មួយ​មេ​លាយ​លំនឹង​ខ្យល់​កន្ត្រាក់​យ៉ាងខ្លាំង បណ្តាល​ឱ្យ​ប៉ើង​ដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២០​ខ្នង និង​សាលារៀន​១​ខ្នង ព្រមទាំង​ធ្វើឱ្យ​មនុស្ស​ប្រុស​ស្រី​ពី​រនា ក់រង​របួសស្រាល ។
​ ​ហេតុការណ៍​ខ្យល់​កន្ត្រាក់​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៥​នេះ ស្ថិតនៅ​ភូមិ​ប៉ាង​រលឹម និង​ភូមិ​ដី​ក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។
​ ​ប្រភព​ព័ត៌មាន​ពី​លោក ឌី ម៉េង​អ៊ី​ម មេភូមិ​ប៉ាង​រលឹម បានឱ្យដឹងថា នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃកើតហេតុ គេ​សង្កេតឃើញ​មាន​មេឃ​ខ្មៅ​ងងឹតស្លុង​ស្លុប លាយឡំ​ជាមួយ​នឹង​ផ្គរលាន់​យ៉ាងខ្លាំង ថែមទាំង​មាន​ផ្លេកបន្ទោរ​ភ្លឺ​ព្រា​កៗ ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ​តក់ស្លុត ដោយ​ម្នាក់ៗ ស្ទើរតែ​មិន​ហ៊ាន​ចេញពី​ក្នុងផ្ទះ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​មាន​ខ្យល់​កន្ត្រាក់​បាន​បក់បោក​យ៉ាងខ្លាំង​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត បណ្តាល​ឱ្យ​ប៉ើង​ដំបូល​ផ្ទះ​ប្រជា​ពល រដ្ឋ​នៅ​ភូមិ​ប៉ាង​រលឹម​ចំនួន​១៩​ខ្នង ដែល​ក្នុងនោះ​ខូចខាត​ធ្ងន់ធ្ងរ​ចំនួន​៤​ខ្នង សាលារៀន​អនុវិទ្យាល័យ​ប៉ាង​រលឹម​១​ខ្នង ប៉ើង​អស់​ក្បឿង​ចំនួន​ប្រហែល​៦០​ដុំ និង​ប៉ើង​ដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដីក្រហម​អស់​ចំនួន​១​ខ្នង​ផង​ដែរ ។
​ ​លោក​បន្ត​ទៀត​ថា ចំនួន​ខូច​ទ្រព្យសម្បត្តិ​មិនដឹង​ច្បាស់​នៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​មីនា នេះ ខាង​សាខា​កាកបាទក្រហម​ខេត្ត​ប៉ៃលិន បាន​ចុះ​ទៅ​ធ្វើ​កំណត់ហេតុ និង​ប្រមូល​ទិ ន្ន​ន័យ ចំនួន​ខ្នង​ផ្ទះ​ដែល​រង​ការខូចខាត និង​ព្រទ្យ​សម្បត្តិ​ដែល​បាត់បង់ ដើម្បី​នាំយក​អំណោយ ទៅ​ចែកជូន​និង​ធ្វើ​ជួសជុល​ឱ្យ​ប្រជា​ពរល​ដ្ឋស្នា​ក់​ជា​បណ្តោះអាសន្ន​សិន ។
​ ​អាជ្ញាធរ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​មេត្តា​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ព ស់​ដើម្បី​ជៀសវាង​គ្រោះធម្មជាតិ​នានា ដែល​បាន​កើតឡើង ព្រោះ​រដូវភ្លៀង​កក់ខែ​នេះ សំបូរ​ទៅ ដោយ​ខ្យល់​កន្ត្រាក់ និង​រន្ទះ​ផង​ដែរ ៕
2015-03-03_080318

មតិយោបល់