ព័ត៌មានជាតិ

អនិច្ចាណាស់! ឪពុករំលោភកូនស្រីបង្កើតខ្លួនឯងសម្រេចរហូត ១៥ដង

ពោធិ៍សាត់: កាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នគរបាលចាប់ខ្លួនបុរសម្នាក់ទៅអនុវត្តន៍តាមច្បាប់ ក្រោយបែកការណ៍រឿងរំលោភកូនស្រីខ្លួនឯង សម្រេចរហូត ១៥ដង ស្ថិតក្នុងភូមិកណ្ដឹងមាស ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនសង្ស័យមានឈ្មោះ សេង សុន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកណ្ដឹងមាស ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ចំណែកកូនស្រីបង្កើតរងគ្រោះ អាយុ ១៥ឆ្នាំ។

សូមបញ្ជាក់៖ ការឃាត់ខ្លួននេះ គឺយោងតាមពាក្យបណ្ដឹងរបស់ប្រពន្ធជនសង្ស័យផ្ទាល់ នៅចំពោះមុខសមត្ថកិច្ចជននោះសារភាពថា ចាប់ពីចុងឆ្នាំ២០១៨ រហូតដល់ថ្ងៃចាប់ខ្លួន បានធ្វើសកម្មភាពសម្រេចរហូតដល់ចំនួន ១៥ដង ករណីខាងលើត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្ត៕

មតិយោបល់