ឧត្ដរមានជ័យៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថាកម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោងបានឃាត់ម៉ូតូជាបន្តបន្ទាប់និងក្មេងទំនើងចំនួន០៣នាក់ដែលកែច្នៃបំពង់ស៊ីម៉ាំងឲ្យឮសំឡេងខ្លាំងបង្កការភ្ញាក់ផ្អើលនិងភ័យខ្លាចដល់ប្រជាពលរដ្ឋសរុបចំនួន០៣គ្រឿង។
កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោងបានចេញល្បាតការពារសន្តិសុខសុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងនោះបានឃាត់ម៉ូតូជាបន្តបន្ទាប់និងក្មេងទំនើងចំនួន០៣នាក់ដែលកែច្នៃបំពង់ស៊ីម៉ាំងឲ្យឮសំឡេងខ្លាំងបង្កការភ្ញាក់ផ្អើលនិងភ័យខ្លាចដល់ប្រជាពលរដ្ឋសរុបចំនួន០៣គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថាក្មេងទំនើងទាំង៣នាក់មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះឈ្លៀវសុវីភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិត្របែកសង្កាត់បុស្បូវក្រុងសំរោងខេត្តឧត្តរមានជ័យ។
២.ឈ្មោះសាយវង្ស(ហៅស៊ីន)ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិពងទឹកសង្កាត់បុស្បូវក្រុងសំរោង។
៣.ឈ្មោះអ៊ិមសុណាត(ហៅដា)ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិឈូកសង្កាត់សំរោងខេត្តឧត្តរមានជ័យ។
បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការអប់រំនិងម៉ូតូទាំង០៣គ្រឿងត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងសំរោងដើម្បីឲ្យម្ចាស់យកស៊ីម៉ាំងធម្មតាមកប្តូរថ្មីវិញទើបឲ្យទៅផ្ទះ៕


មតិយោបល់