ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តបុករង្វង់មូលបំបែក បណ្ដាលឲ្យរបួសធ្ងន់ និងស្រាល នៅខេត្តកែប

កែប: កាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបើកបុករង្វង់មូលបំបែក បណ្ដាលឲ្យរបួសមនុស្ស៣នាក់ ស្ថិតក្នុងភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ដកែប ។

រថយន្ដម៉ាក់ តាកូម៉ា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2AW-6702 បើកបរដោយឈ្មោះ គៀវ រី ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិចម្ការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ដកែប ធ្វើដំណើរពីត្បូងទៅជើងរងរបួសធ្ងន់ និងបណ្ដាលមនុស្សរងរបួសស្រាលចំនួន ៣នាក់៖
១.ឈ្មោះ សំ ស៊ុន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិអញ្ចាញ ឃុំជើងគូស ស្រុកសំរោង ខេត្ដតាកែវ សំរាកព្យាបាលនៅមន្ទីរពេទ្យខេត្ដកែប។
២.ឈ្មោះ សាន ពេជ្រ ភេទស្រី អាយុ ១៥ឆ្នាំ ភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ដកែប ។
៣.ឈ្មោះ ជា យេត ភេទស្រី អាយុ ៦ឆ្នាំ ភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ដកែប។

ក្រោយពេលកើតហេតុ ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរអង្កែកខេត្ដកំពត៕

មតិយោបល់