កោះកុងៈ ទឹកប្រាក់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃយុវជនមានសំណាងម្នាក់ទៀតហើយ មានឈ្មោះ ហេង លីហួរ ភេទប្រុស អាយុ ១៥ឆ្នាំ ជាសិស្សកំពុងសិក្សាថ្នាក់ទី៨A នៃអនុវិទ្យាល័យ ជាស៊ីម ស្មាច់មានជ័យ រស់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
នៅចំពោះមុខក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋាន ស្ថិតនៅភូមិសាស្ត្រខាងលើនេះ យុវជន ហេង លីហួរ បានរៀបរាប់ប្រាប់ឲ្យដឹងថា ៖ ជាទម្លាប់រាល់ថ្ងៃ តែងទិញតែបៃតង អ៊ីឈីតាន់ រសជាតិ ផ្លែគូលេន ទទួលទានជាប្រចាំ ដោយសារតែមានរសជាតិឆ្ងាញ់ និងមានរង្វាន់ច្រើន។ ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅពេលត្រឡប់មកពីសាលារៀន ក៏ទិញតែបៃតង អ៊ីឈីតាន់ រសជាតិផ្លែគូលេន ចំនួនមួយដបពីអ្នកលក់នៅពីមុខផ្ទះ លុះពេលមួលគម្របដប ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅក្នុងគម្របដបតែម្ដង ។ ភ្លាមនោះខ្លួនពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកផ្ទះឲ្យជួយពិនិត្យមើល រួមជាមួយនឹងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។ យុវជនរូបនេះបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀលនេះនឹងប្រគល់ជូនគ្រួសារមួយចំនួន ដើម្បីទិញដី និងសង់ផ្ទះ ហើយទុកមួយចំនួនទៀតសម្រាប់ការសិក្សារបស់ខ្លួន៕
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន៧០រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕
មតិយោបល់