ព័ត៌មានជាតិ

អាមេរិក​មិន​បោះបង់​កូរ៉េខាងត្បូង ក្នុង​ការប្រឆាំង​កូរ៉េខាងជើង​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ ចុះផ្សាយ​បានឲ្យដឹងថា មន្ត្រី​មន្ទីរ​ប៉ង់​តា​ហ្គោន​បាន​ថ្លែងថា សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង បាន​ប្តេជ្ញា​រក្សា​ជំហរ​រឹងមាំ ក្នុង​ការប្រយុទ្ធប្រឆាំង ពី​ការឈ្លានពាន របស់​កូរ៉េ​ខាងជើង​។​

​អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោន លោក ច​ន ឃឺ​ប​ប៊ី បាន​ថ្លែង​នៅក្នុង​សេចក្ដី​ថ្លែង​ការ​មួយ​ថា “​នៅក្នុង​ការស្វាគមន៍​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូ​ង លោក យ៉ុន ប៊ី​យ៉ុង សេ នៅ​មន្ទីរ​ប៉ង់​តា​ហ្គោន រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ឆាក់ ហា​ហ្គែល បាន​បញ្ជាក់​ជា​ថ្មី​ទៀត អំពី​តួនាទី​ដ៏​សំខាន់ របស់​សម្ព័ន្ធភាព​ពីរ ភាគី​គឺ​អាមេរិក និង​កូរ៉េខាងត្បូង ដែល​បម្រើ​ឲ្យ​សន្តិភាព និង​ស្ថិរភាព​នៅ​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក​”​។​

​លោក ហា​ហ្គែល ក៏​បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់ នៃ​សម្ព័ន្ធភាព​រវាង​អាមររិក និង​កូរ៉េ ខាងត្បូង ខណៈ​អាមេរិក​បាន​បញ្ជាក់ ពី​ជំហរ​រឹងមាំ​របស់​ខ្លួន ដើម្បី​ការពារ​ប្រទេស កូរ៉េខាងត្បូង ៕​
korean-american-flag

មតិយោបល់