ព័ត៌មានជាតិ

Update៖ អាសូរណាស់! ម្ដាយឪពុកស្លុតចិត្តទប់ទឹកភ្នែកមិនជាប់ ពេលឃើញបែបនេះ

តាកែវៈ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ មានករណីក្មេងលង់ទឹកស្លាប់នៅក្នុងស្រះទឹកចម្ងាយប្រមាណ ២០០ទៅ៣០០ម៉ែត្រពីផ្ទះជីដូន ស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។

ដំណើររឿង៖ មុនពេលកើតហេតុ វេលាម៉ោង ៣និង៣០នាទីរសៀលមានឈ្មោះ ផាន់ រតនា ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិត្រពាំងក្រឡាញ់ ឃុំលំចង់ ស្រុកបាទី ខេត្តតាកែវ បានចេញទៅរកទំពាំងខាងលិចភូមិ ស្រាប់តែប្រទះឃើញក្មេង ៤នាក់ ស្រី ៣នាក់ បណ្ដើរគ្នាដើរលេងក្រោយផ្ទះ រួចគាត់ក៏ដេញក្មេងទាំង៤ឲ្យត្រឡប់មកផ្ទះវិញ គាត់បានដើរទៅរកទំពាំងវិញ។ លុះមកដល់វេលាម៉ោង ៤និង៤០នាទីល្ងាច គាត់មកពីរកទំពាំងឮសូរម្ដាយ និងជីដូនក្មេងនោះឆោឡោបាត់ក្មេងទាំង ៤នាក់ ពេលនោះឈ្មោះ ផាន់ រតនា​ ត្រូវជាមីងប្រាប់ថា «គាត់បានដេញក្មេងមកផ្ទះម្ដងហើយ» គាត់សង្ស័យក្មេងៗ ទៅលេងទឹកក្នុងរណ្ដៅទឹកអាត្រាក់ជីក ហើយក៏ស្រែកហៅបងប្អូន ជួយចុះរាវរកឃើញ ក្មេងទាំង៤នាក់នោះនៅក្នុងទឹកមែន។

ក្មេងប្រុសស្រីទាំងបួននាក់មានឈ្មោះ៖
១/ហៀង សុខឃីម អាយុ ៥ឆ្នាំ
២/ហៀង វីត អាយុ ៣ឆ្នាំ ក្មេងទាំង២នាក់ មានឪពុកម្ដាយឈ្មោះ សួន សេងហាក់ ម្ដាយឈ្មោះ ផាន់ ចាន់ណា ។

មូលហេតុ៖ ឪពុកម្ដាយទៅទិញអេតចាយ។

៣/នៅ ស្រីល័ក្ខ អាយុ ៤ឆ្នាំ
៤/នៅ ស្រីឡេង អាយុ ៣ឆ្នាំ ក្មេងទាំង២នាក់ត្រូវជាបងប្អូនគ្នាបង្កើត មានម្ដាយឈ្មោះ សេត ស្រីម៉ុម ចេញទៅរកស៊ីឆ្ងាយក៏ផ្ញើកូន និងម្ដាយខ្លួនឈ្មោះ សួន សុខណា។

មូលហេតុ៖ ជីដូនទៅបុណ្យក្នុងភូមិ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់