ព័ត៌មានជាតិ

ករណី​យកកាំបិតប័ុងតោគំរាមកំហែង​អ្នកលក់ការ៉េមរថយន្ដតាមភូមិសមត្ថឃាត់ខ្លួនបានហើយ…

កំពង់ស្ពឺ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣
ឈ្មោះ ស្រ៊ុន រាជ បានបើករថយន្ត ១គ្រឿង ម៉ាកកាំម៉ារី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ឆ-6267​.ភព2 (រ​ថយន្តកែច្នៃ) មុខរបរ​លក់កា​រ៉េម​ តាមភូមិ ជាក់ស្ដែង​ពេលមកដល់ចំណុចខាងលិចភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
•មានជនសង្ស័យមិនស្គាល់ឈ្មោះ និងទីលំ​នៅ ចំនួន២នាក់ បានដើរចេញពីក្នុងព្រៃខាងកើតផ្លូវ ហើយហៅជនរងគ្រោះឲ្យឈប់រថយន្តទិញកា​រ៉េ​ម រួចបានធ្វើសកម្មភាពកាន់កាំបិតប៉័ងតោ គំរាមយ​កប្រាក់បានចំនួន ៧០,០០០៛ (ប្រាំពីរម៉ឺនរៀល) និងទូរស័ព្ទដៃ ១គ្រឿង ម៉ាករីតមី ពណ៌ប្រផេះ មានលេ​ខទូរស័ព្ទ 088 4547 654 ពេលធ្វើសកម្មភាពរួច ជនសង្ស័យខាងលើ បានគេចខ្លួន។•ថ្ងៃទី២៤/៦/២៣ម៉ោង៨.៣០នាទីជំនាញ​បានស្រាវជ្រាវឃាត់ឈ្មោះ សុត សៅរីន ប្រុស១៩ឆ្នាំ ភូ​មិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
•បានសារភាពខ្លួនបានធ្វើសកម្មភាពគំរាមយក​ប្រាក់៧០,០០០៛នឹងទូរសព្ទ័ដៃ១គ្រឿងជាមួយឈ្មោះ សៀង xxx ហៅចយ ភេទប្រុស នៅភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពងង់ស្ពឺ ។
•ចំពោះ លុយ ទូរស័ព្ទរបស់ជនរងគ្រោះ និងកាំបិ​តប៉័ងតោ ឈ្មោះ​ ចយ ជាអ្នកយក​ និងគេចខ្លួន។•ករណីនេះ ជំនាញបន្តសាកសួរនឹងកសាងសំណុំរឿងចាត់ការតាមនិតិវិធី។

មតិយោបល់