ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តក្រុមហ៊ុនឡូលែន ត្រូវជនសង្ស័យលួចគាស់ទ្វារ…

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​ លួច​គាស់​ទ្វា​រថយន្ត​ កាល​វេលា​ម៉ោង ​២​និង​១៥​នាទី​ទៀបភ្លឺឈានចូលថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​មុ​ខផ្ទះ​លេខ​៣១៣EO​ ផ្លូវ​១២៨​ ភូមិ​១០​ សង្កាត់​មិត្តភាព​ ខណ្ឌ​៧​មក​រា​។

​ជនសង្ស័យ​ឈ្មោះ​ ជា​ ទី​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​នាំ​ស្រី​ឲ្យ​ភ្ញៀវ​នៅ​ម្តុំ​ផ្សារ​សូ​រិ​យ៉ា​ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ​ ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​ផ្សារ​ថ្មី​២​ ខណ្ឌដូនពេញ​ (​ពិនិត្យ​ទឹកនោម​មាន​សារធាតុ​ញៀន​)​ ។​
​ជន​រង​គ្រោះ​ឈ្មោះ​ ទុ​យ​ វិចិត្រ​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ មុខរបរ​ជា​អ្នកបើកបរ​ រថយន្ត​ឲ្យ​ក្រុមហ៊ុន​ឡូ​លែ​ន​ ស្នាក់​នៅ​ក្រុមហ៊ុន​ឡូ​លែ​ន​ ផ្ទះ​លេខ​៣១៣​EO ផ្លូវ​១២៨​ ភូមិ​១០​ សង្កាត់​មិត្ត​ ខណ្ឌ​៧​មក​រា​ ។​

វត្ថុ​តាង​ដកហូត​រួម​មាន​៖​
ដែក​ឆ្កិះ​សោរ​ចំនួន​៤
ទុល​រឺ​វិ​ស​ចំនួន​១​កូនសោរ​ពណ៌​ស​ចំនួន​១​ ។​

បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

មតិយោបល់