ស្ទឹងត្រែងៈ កិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបចាប់តាមដីកាបង្កាប់ ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តស្ទឹងត្រែង បានសហការគ្នាតាមដីកាចាប់
ឃាត់ខ្លួនឈ្មោះ ខាំ ប៉លុតភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវចោទប្រកាន់ពីបទ៖ លួច (ខ្សែកមាស) ប្រពឹត្តនៅភូមិឃុំខាងលើ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧។
ដីកាលេខ៩២០ចុះថ្ងៃទី០៥ ខែមិថុនា ដោយលោក អៀង គីមថុល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែង។
ករណីនេះជំនាញបញ្ជូនទៅអធិការដ្ឋានបន្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់